មួយរយៈកាលចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកកំពុងមានសភាពមិនប្រក្រតី តួយ៉ាងស្ថាប័នហិរញ្ញវត្ថុធំៗទូទាំងពិភពលោក កំពុងមានភាពជ្រួលច្របល់ តួយ៉ាងធនាគារលំដាប់កំពូលអាមេរិក Silicon Valley Bank ទើបនឹងដួលរលំថ្មីថ្មោង។
បើទោះជាសេដ្ឋកិច្ចពិភពលោកហាក់រអាក់រអួលក្ដី ប៉ុន្តែសេដ្ឋកិច្ចនៅតំបន់អាស៊ីហាក់មិនសូវប៉ះពាល់ ដូចជាសេដ្ឋកិច្ចសិង្ហបុរីកំពុងបង្ហាញសញ្ញាល្អ ដោយចំនួនមហាសេដ្ឋីសម្រាប់ឆ្នាំ ២០២៣ កើនឡើងពី ២៦ ដល់ ៣៥នាក់ បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពី Goodyfeed។

ចំណែកមហាសេដ្ឋីមានបំផុតប្រចាំប្រទេស នៅតែជាស្ដេចត្រាញ់ Li Xiting ដែលគ្រងតំណែងមួយនេះកាលពីឆ្នាំទៅ ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១៦,៣ពាន់លានដុល្លារ និងរកស៊ីលើវិស័យសុខាភិបាល។
សូមជម្រាបដែរថា ទ្រព្យសម្បត្តិមហាសេដ្ឋីសរុប ៣៥នាក់ ក្នុងឆ្នាំ ២០២៣នេះ មានសរុបប្រមាណ ១១៩ពាន់លានដុល្លារ ច្រើនជាងឆ្នាំទៅដែលមានត្រឹម ១០៦,៧ពាន់លានដុល្លារប៉ុណ្ណោះ៕