ទុនបម្រុងបរទេសអ៊ុយក្រែន រាប់ទាំងរូបិយវត្ថុ និងមាសបានកើនឡើងដល់ចំណុចខ្ពស់បំផុតមិនធា្លប់មានប្រមាណ ៣០ពាន់លានដុល្លារ ដែលវាអាចទ្រទ្រង់ដល់ការចំណាយសម្រាប់ការនាំចូលទំនិញយ៉ាងហោចណាស់ ៥ខែ។ នេះបើតាមសម្ដីទីប្រឹក្សាប្រធានាធិបតី Oleg Ustenko បាននិយាយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
“ទុនបម្រុងបរទេសរបស់ពួកយើងបានកើនឡើងដល់ចំណុចខ្ពស់បំផុតប្រចាំទសវត្ស ដែលច្រើនជាង ៣០ពាន់លានដុល្លារ ខណៈទំហំទឹកប្រាក់មួយនេះ អាចរ៉ាប់រងការចំណាយច្រើនជាង ៥ខែ ចំពោះការនាំចូលទំនិញមកអ៊ុយក្រែន”។
ឥស្សរជនជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ស្ថានការណ៍សេដ្ឋកិច្ចនៃប្រទេស អាចចាត់ទុកថាកំពុងមានស្ថិរភាព បើសិនជាទុនបម្រុងជាតិអាចរ៉ាប់រងការចំណាយលើការនាំចូលទំនិញយ៉ាងហោចណាស់ ៣ខែ៕