នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងជួបជាមួយប្រធានាធិបតីអាមេរិកនៅអៀរឡង់ខាងជើង

អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងចូលជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន​នៅ​អៀរឡង់ខាងជើង អបអរគម្រប់ខួបកិច្ចព្រមព្រៀងសន្តិភាព Good Friday លើកទី ២៥ឆ្នាំ។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​មាន​វត្តមានសំខាន់​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង​កាលពីឆ្នាំ ១៩៩៨ អាមេរិកនៅតែ​មាន​ឥទ្ធិពល​នៅក្នុង​វិស័យនយោបាយ​អៀរឡង់ខាងចើង និងបន្តប្ដេជ្ញា​ការពារ​សន្តិភាព​របស់​ប្រទេសមួយ​នេះ បន្ទាប់ពី​អង់គ្លេស​ដកខ្លួនចេញពី​សហភាពអឺរ៉ុប។

លោក Sunak នឹងចាំទទួលលោក បៃដិន នាថ្ងៃទី ១១ មេសាពេលរសៀល បន្ទាប់ពីការចុះចត​យន្តហោះ Air Force One ហើយវា​នឹងក្លាយជាដំណើរទស្សនកិច្ច ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ចំពោះភាគីទាំងពីរនៃព្រំដែនអៀរឡង់ នៅពេលដែលមានភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសអៀរឡង់ខាងជើង។

គួររំលឹកដែរថា កិច្ចព្រមព្រៀងសន្តិភាព Good Friday បានចុះហត្ថលេខានាថ្ងៃទី ១០ មេសា ១៩៩៨ ដែលបញ្ចប់ការបង្ហូរឈាម​នៅអៀរឡង់ខាងជើង​រយៈពេល ៣ទសវត្ស ពោលតាំងពី​ចុងទសវត្សឆ្នាំ ១៩៦០។

ប៉ុន្តែតាំងពីអង់គ្លេសដកខ្លួនចេញពី EU កិច្ចព្រមព្រៀងមួយនេះត្រូវបានគ្របដណ្ដប់ដោយការធ្វើពហិការរយៈពេលមួយឆ្នាំ ដោយគណបក្សសហជីពគាំទ្រចក្រភពអង់គ្លេសដ៏ធំបំផុតរបស់អៀរឡង់ខាងជើងនៃការបែងចែកអំណាចដែលបានបង្វែររដ្ឋាភិបាលកណ្តាលចំពោះកិច្ចព្រមព្រៀងសន្តិភាព៕