Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple Inc បានប្រកាសថា មានគម្រោងវិនិយោគនៅកោះតៃវ៉ាន់ ជាមួយទំហំទឹកប្រាក់ប្រមាណ ៨២០លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា Foxconn ចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់មហិច្ឆតាផលិតរថយន្តអគ្គិសនីរបស់ខ្លួន។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនដែលមានឈ្មោះផ្លូវការថា Hon Hdai Precision Industry Co Ltd ក៏បានបញ្ជាក់ដែរថា គម្រោងវិនិយោគខ្នាតយក្សនៅទីក្រុង Kaohsiung មួយនេះ នឹងរាប់បញ្ចូលទាំងការផលិតរថយន្តក្រុងអគ្គិសនី និងអាគុយរថយន្តអគ្គិសនីផងដែរ។
សូមជម្រាបដែរថា ក្រៅពីជាដៃគូផ្គត់ផ្គង់ធំបំផុតរបស់ Apple ក្រុមហ៊ុន Foxconn ធ្លាប់មានមហិច្ឆតាចង់ប្រឡូកលើវិស័យយានយន្តអគ្គិសនី ដើម្បីពង្រីកខ្លួនកាន់តែធំ ក៏ដូចជាបង្កើនចំណូលកាន់តែច្រើនជាងមុនផងដែរ៕