ធនាគារពិភពលោកកំពុងរៀបចំកំណែទម្រង់ថ្មី ដែលអាចនឹងផ្ដល់កម្ចីប្រមាណ ៥០ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សខាងមុខ។ នេះបើតាមសម្ដីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បានប្រាប់សារព័ត៌មាន AFP។
ធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកចូលរួមច្រើនជាង ១៨០ប្រទេស រំពឹងថានឹងជួបជុំគ្នានៅរដ្ឋធានីសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំរដូវនិទាឃរដូវរបស់ IMF និងធនាគារកណ្ដាល។
ប្រធានបទសំខាន់ដែលនឹងលើកមកជជែកនោះគឺ ការវិវត្តន៍របស់ធនាគារពិភពលោក ចំពេលមានការជំរុញឱ្យអ្នកផ្តល់ប្រាក់កម្ចីកែប្រែឡើងវិញ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុជាដើម។
“ខ្ញុំរំពឹងថានឹងមានការធ្វើបច្ចុប្បន្នភាពនៃបេសកកម្មរបស់ធនាគារក្នុងការបន្ថែមការកសាងភាពធន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងជម្លោះ និងភាពផុយស្រួយទៅនឹងគោលដៅស្នូល”។ នេះបើតាមសម្ដីមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយ។
អ្នកស្រីក៏បន្ថែមថា៖ “វានឹងមានសេចក្តីប្រកាសថាធនាគារកំពុងពង្រីកសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបំពេញតាមគោលបំណងទាំងនេះ ហើយទទួលយកការផ្លាស់ប្តូរ ឬគាំទ្រការផ្លាស់ប្តូរដែលអាចបណ្តាលឱ្យមានលទ្ធភាពផ្តល់ប្រាក់កម្ចីបន្ថែមចំនួន 50 ពាន់លានដុល្លារអាមេរិកក្នុងទសវត្សក្រោយ”៕