រដ្ឋមន្ត្រីហិរញ្ញវត្ថុហុងកុង គ្រោងបំពេញទស្សនកិច្ចទៅអង់គ្លេសលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ

អន្តរជាតិ

​រដ្ឋមន្ត្រីហិរញ្ញវត្តុហុងកុង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស​ក្នុងខែមេសា ដែលជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង​ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ នេះបើតាម​ការ​ចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសម្លឹងមើលការលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុរបស់ហុងកុង និងពង្រឹងទំនាក់ទំនងជាមួយចក្រភពអង់គ្លេស និងបែលហ្ស៊ិក លោក Christopher Hui លេខាធិការសេវាហិរញ្ញវត្ថុ និងរតនាគារនឹងធ្វើទស្សនកិច្ចនៅទីក្រុងប្រ៊ុចសែលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសា និងទីក្រុងឡុងដ៍ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមេសា។

មន្ត្រីហុងកុងម្នាក់នេះ ក៏នឹងជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ មេដឹកនាំហិរញ្ញវត្ថុ និងធុរកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាមន្ត្រីនៃគណៈកម្មការអឺរ៉ុបផងដែរ។

គោលបំណងនៃដំណើរទស្សនកិច្ចមួយនេះ គឺធ្វើឡើងដើម្បីបង្ហាញពីវឌ្ឍនភាពនៃ​ការរីកដុះដាល​នៃ​វិស័យសេវាកម្មហិរញ្ញវត្ថុរបស់ហុងកុង ជាពិសេសលើផ្នែក Fintech និងហិរញ្ញវត្ថុបៃតង៕