Hyundai គ្រោងចាក់លុយជាង ១៨ពាន់លានដុល្លារ លើវិស័យយានយន្តអគ្គិសនីនៅកូរ៉េខាងត្បូង

អន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group បាននិយាយកាលពីថ្ងៃទី ១១ មេសាថា មានគម្រោងចង់វិនិយោគ​លើវិស័យយានយន្តអគ្គិសនី​នៅកូរ៉េខាងត្បូង ជាមួយទំហំទឹកប្រាក់ប្រមាណ ២៤ ទ្រីលានវ៉ុន ឬ ១៨,១៤ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០៣០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គម្រោងទឹកប្រាក់វិនិយោគជាង ១៨ពាន់លានដុល្លារ​នោះ គឺរួមបញ្ចូលទាំងក្រុមហ៊ុន Hyundai Motor, Kia Corp និង Hyundai Mobis បន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់​ក្រុមហ៊ុន Kia។

ដោយឡែក រោងចក្រថ្មីនោះក៏គ្រោងនឹងចាប់ផ្ដើមសង្វាក់ផលិតកម្មនាឆ្នាំ ២០២៥ នេះផងដែរ។

សូមជម្រាបដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាថា​នឹងជួយ​គ្រប់មធ្យោបាយ​ក្នុងការ​ទ្រទ្រង់ឲ្យវិស័យយានយន្តក្នុងស្រុក កាន់តែមានការអភិវឌ្ឍន៍ ជាពិសេស​នៅឆមាសតំបូងនៃឆ្នាំនេះ៕