ផ្លូវដែកល្បឿនលឿនដំបូងបង្អស់របស់ឥណ្ឌូនេស៊ី គ្រោងដាក់ដំណើរការផ្លូវការ ក្នុងខែសីហា

អន្តរជាតិ

យោងតាមរដ្ឋមន្រ្តីក្រសួងវិនិយោគឥណ្ឌូនេស៊ី បានធ្វើការបញ្ជាក់កាលពីថ្ងៃចន្ទថា ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន នឹងគ្រោងដាក់ឱ្យដំណើរការផ្លូវការ នៅក្នុងខែសីហាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ រដ្ឋមន្តី្រសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូនេស៊ី លោក Luhut binsar Pandjaitan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ផ្លូវដែកប្រវែង ១៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុងបានឌុង រំពឹងថានឹងអាចដាក់ឱ្យដំណើរការ នៅចំថ្ងៃបុណ្យឯករាជ្យជាតិ នាថ្ងៃទី ១៨ ខែសីហា បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងមុន ក្នុងខែឧសភា ។

គួរឱ្យដឹងថា រថភ្លើងល្បឿនលឿនថ្មីនេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៣ ម៉ោង រវាងទីក្រុងទាំងពីរ មកនៅត្រឹម ៤០ នាទីប៉ុណ្ណោះ។

ជម្រាបជូនផងដែរថា គម្រោងនេះ គឺត្រូវបានអនុវត្តដោយសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ី-ចិន PT Kereta Cepat Indonesia China ខណ:ដើមឡើយគម្រោងនេះ គ្រោងនឹងបញ្ចប់ តាំងពីឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែវាត្រូវបានប្រឈមមុខជាមួយនឹងការពន្យាពេលម្តងហើយម្តងទៀត និងការចំណាយលើសកម្រិតផងដែរ ៕