ចំនួនក្រុមហ៊ុនដែលបានប្រកាសក្ស័យធននៅប្រទេសហូឡង់ កំពុងធ្វើឲ្យស្ថានការណ៍នៅសហភាពអឺរ៉ុបកាន់តែច្របូកច្របល់ខ្លាំង ពោលវាមានច្រើនជាងទ្វេដងគិតត្រឹមត្រីមាសទីមួយនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី NL Times បានរាយការណ៍ថា ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញរាយ ជាច្រើនទទួលផងប៉ះពាល់ជាខ្លាំង ឈានដល់ការប្រកាសក្ស័យធនបញ្ចប់អាជីវកម្មតែម្ដង។
ក្រុមហ៊ុនប្រមាណ ៧៨១ បានប្រកាសក្ស័យធន គិតចន្លោះពីខែមករា ដល់ខែមីនា ដែលច្រើនជាងឆ្នាំទៅដែលមានត្រឹម ៥០៦ ប៉ុណ្ណោះ ខណៈចំពោះហាងកាហ្វេ និងភោជនីយដ្ឋានវិញ កើនឡើងជិត ៣ដង ដែលបានបិទទ្វារមានរហូតដល់ ៥៤ហាង។
មូលហេតុចំបងដែលធ្វើឲ្យក្រុមហ៊ុនជាច្រើនមិនអាចបន្តដំណើរអាជីវកម្មនៅប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ៥ ប្រចាំ EU ដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងអត្រាអតិផរណាខ្ពស់ខ្លាំងពេក៕