សេដ្ឋកិច្ចតំបន់អាស៊ី ទំនងអាចកើនលឿនជាងប្រទេសអភិវឌ្ឍន៍ដល់ទៅ ៥% នៅចុងឆ្នាំនេះ បន្ទាប់ពីប្រទេសចិនបានបញ្ចប់វិធានការកូវីដ ១៩ ខណៈតម្រូវការក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង ស្របពេលអត្រាការប្រាក់នៅតំបន់ខ្លះមានកម្រិតទាប។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា វិបត្តិធនាគារដែលកំពុងធ្វើឲ្យអាមេរិកឈឺក្បាលជាខ្លាំង ប៉ុន្តែវាគឺជាឱកាសមាសសម្រាប់តំបន់អាស៊ី ក្នុងការប្រជែងជាមួយនឹងមហាអំណាចលោកខាងលិច។
ដោយឡែក ក្រុមហ៊ុនយក្សអាមេរិក Morgan Stanley ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ច ៥% ដែលតំបន់អាស៊ីអាចមានលឿនជាងប្រទេសអភិវឌ្ឍន៍នោះ គឺបង្ហាញពីសញ្ញាវិជ្ជមានខ្លាំងបំផុត តាំងពីឆ្នាំ ២០១៧។
គួរជម្រាបដែរថា តាំងពីចិនបើកច្រកព្រំដែនឡើងវិញ បានធ្វើឲ្យប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ជប៉ុន ឥណ្ឌា និងឥណ្ឌូណេស៊ី សុទ្ធតែមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាពិសេសគឺតម្រូវការក្នុងស្រុកកើនឡើង៕