ធនាគារចិនត្រៀមផ្ដល់កម្ចីជាង ១៧ពាន់លាន​ដុល្លារ ទៅកាន់ក្រុមហ៊ុនឯកជន

អន្តរជាតិ

ធនាគារចិន​បាន​យល់ព្រម​ផ្ដល់​ប្រាក់កម្ចីប្រមាណ ១២០ពាន់លានដុល្លារ ទៅកាន់​បណ្ដា​ក្រុមហ៊ុន​ឯកជន​ ស្របពេល​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ក្ដែងៗថា នឹង​ជួយ​គាំទ្រ​ដល់​វិស័យឯកជន​ឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ច​ជាតិ​ឲ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី​ CNA បានបង្ហាញថា កិច្ចព្រមព្រៀងខាងលើ​គឺបាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ចំនួន ៣០ និងធនាគារ​ចំនួន ១០ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ​ទីក្រុងសៀងហៃ។

ដោយឡែក ក្រុមហ៊ុនឯកជន​ដែលបាន​ចុះកិច្ចព្រមព្រៀង​រួមគ្នា​ខាងលើ​នោះ​ គឺរកស៊ីលើវិស័យ​ផ្សេងៗខុសៗគ្នា ដូចជា​វិស័យលំហអាកាស បញ្ញាសិប្បនិម្មិត AI បច្ចេកវិទ្យាព័ត៌មាន ការដឹកជញ្ជូន និងភស្តុភារ។

សូមជម្រាបដែរថា ធនាគារកណ្តាលបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងធានាថាការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនឯកជន គឺស្របតាមការរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕