ផ្សារហ៊ុននាឆ្នាំនេះ គឺបានបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង បើធៀបនឹងឆ្នាំទៅ ហើយវាក៏បានធ្វើឲ្យក្រុមមហាសេដ្ឋីជាច្រើនរូប ទទួលបានផលប្រយោជន៍ច្រើនដូចគ្នា។
តួយ៉ាង មហាសេដ្ឋី ១០រូប បានកើបលុយប្រហែល ២១៣ពាន់លានដុល្លារ គិតត្រឹមពាក់កណ្ដាលខែមេសា ឆ្នាំ ២០២៣នេះ ប៉ុន្តែបើធៀបនឹងការខាតបង់ដែលមហាសេដ្ឋីអាមេរិកបានជួបកាលពីឆ្នាំមុនគឺ នៅតែមានច្រើន ពោលកាលពីឆ្នាំ ២០២២ ក្រុមមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកខាតបង់ទ្រព្យសម្បត្តិសរុបប្រមាណ ៥៧៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Businessinsider។
មហាសេដ្ឋីទាំង ១០រូបនោះ គឺមានដូចជា៖
10/ Francoise Bettencourt Meyers មានទ្រព្យសម្បត្តិ ៩២,៨ពាន់លានដុល្លារ កើនប្រហែល ២១,៣ពាន់លានដុល្លារ
9/ Sergey Brin មានទ្រព្យសម្បត្តិ ៩៤,៧ពាន់លានដុល្លារ កើនប្រហែល ១៥,៣ពាន់លានដុល្លារ
8/ Larry Page មានទ្រព្យសម្បត្តិ ៩៩,១ពាន់លានដុល្លារ កើនប្រហែល ១៦,១ពាន់លានដុល្លារ
7/ Steve Ballmer មានទ្រព្យសម្បត្តិ ១០២ពាន់លានដុល្លារ កើនប្រហែល ១៥,៩ពាន់លានដុល្លារ
6/ Larry Ellison មានទ្រព្យសម្បត្តិ ១០៨ពាន់លានដុល្លារ កើនប្រហែល ១៦,២ពាន់លានដុល្លារ
5/ Warren Buffett មានទ្រព្យសម្បត្តិ ១១៣ពាន់លានដុល្លារ កើនប្រហែល ៥,៣ពាន់លានដុល្លារ
4/ Bill Gates មានទ្រព្យសម្បត្តិ ១២២ពាន់លានដុល្លារ កើនប្រហែល ១២,៣ពាន់លានដុល្លារ
3/ Jeff Bezos មានទ្រព្យសម្បត្តិ ១២៦ពាន់លានដុល្លារ កើនប្រហែល ១៩,២ពាន់លានដុល្លារ
2/ Elon Musk មានទ្រព្យសម្បត្តិ ១៨០ពាន់លានដុល្លារ កើនប្រហែល ៤៣,២ពាន់លានដុល្លារ
1/ Bernard Arnault មានទ្រព្យសម្បត្តិ ២១០ពាន់លានដុល្លារ កើនប្រហែល ៤៧,៨ពាន់លានដុល្លារ
សូមជម្រាបដែរថា ទិន្នន័យខាងលើគិតត្រឹមថ្ងៃទី ១៥ មេសា ២០២៣ ផ្អែកតាមរបាយការណ៍ពី Bloomberg៕