នាថ្ងៃទី ២០ មេសានេះ ក្រុមហ៊ុន NOKIA បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួន ដែលមានទាបជាងការរំពឹងទុក ដោយសារការចំណាយរបស់អតិថិជនមានការធ្លាក់ចុះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ប្រាក់ចំណេញត្រីមាសទីមួយរបស់ NOKIA ទទួលបានប្រហែល ៤៧៩លានអឺរ៉ូ (៥២៤,៩៤លានដុល្លារ) ខណៈកាលពីឆ្នាំទៅពួកគេទទួលបាន ៥៨៣លានអឺរ៉ូ (៦៣៨,៥លានដុល្លារ) ឯណោះ។
ការធ្លាក់ចុះមួយនេះ ក៏មានតិចជាងការព្យាករណ៍កាលពីពេលកន្លងទៅ ដោយក្រុមហ៊ុនធ្លាប់ព្យាករថា អាចទទួលបានប្រាក់ចំណេញប្រមាណ ៥៣២លានអឺរ៉ូ។
ថ្វីបើប្រាក់ចំណេញប្រចាំត្រីមាសធ្លាក់ចុះក៏ពិតមែន ប៉ុន្តែអត្រាលក់របស់ពួកគេបែរជាកើនឡើង ១០% ដល់ ៥,៨៦ពាន់លានអឺរ៉ូ ខ្ពស់ជាងការរំពឹងទុកដែលមានត្រឹម ៥,៧២ពាន់លានអឺរ៉ូ៕