ទោះជាប់ទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណា ប៉ុន្តែមហាសេដ្ឋីរុស្ស៊ីកើបលុយបានជាង ១៥០ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី មានការកើនឡើងយ៉ាងខ្លាំងរយៈពេលមួយឆ្នាំចុងក្រោយ​នេះ បើទោះជា​ពួកគេ​កំពុង​ទទួល​រងទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរពី​លោកខាងលិច​ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Forbes បានបង្ហាញថា ទំហំទ្រព្យសម្បត្តិ​មហាសេដ្ឋីរុស្ស៊ី​កើនប្រហែល ១៥២ពាន់លានដុល្លារ ពោល​កាលពីឆ្នាំ២០២២ មាន ៣៥៣ពាន់លានដុល្លារ ប៉ុន្តែគិត​ត្រឹមខែមេសា ឆ្នាំ២០២៣នេះ មានរហូតដល់ ៥០៥ពាន់លានដុល្លារ។

នេះក៏មានន័យថា ជាមធ្យមមហាសេដ្ឋីរុស្ស៊ីម្នាក់​កើនទ្រព្យប្រហែល ៦០០លានដុល្លារ ស្របពេល​ចំនួន​មហាសេដ្ឋីរុស្ស៊ី​ក៏កើនឡើងផងដែរ ពោលបច្ចុប្បន្ន​មាន ១១០នាក់ កើនឡើង ២២នាក់។

សូមជម្រាបដែរថា ក្នុងចំណោម​មហាសេដ្ឋីទាំង ១១០នាក់នោះ មាន ៤៦នាក់ កំពុង​ទទួល​ទណ្ឌកម្មសេដ្ឋកិច្ចពី​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប៕