ទោះមិនមែនជាសមាជិក តែនាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងចូលរួមកិច្ចប្រជុំ NATO នាខែកក្កដា

អន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albneses នឹងចូលរួមកិច្ចប្រជុំ NATO នាខែកក្កដាខាងមុខ បន្ទាប់ពីនាយករដ្ឋមន្ត្រីនូវែលសេឡង់​បញ្ជាក់ពីការចូលរួមរបស់លោក។ នេះបើតាម​ដំណឹងដែល​ការិយាល័យ​នាយករដ្ឋមន្ត្រី Anthony ផ្ដល់ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកថា អូស្ត្រាលី និងនូវែលសេឡង់មិនមែនជាសមាជិក​នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ប៉ុន្តែដោយសារ​ជាសម្ព័ន្ធមិត្ត​ចាស់វស្សា​ជាមួយលោកខាងលិច ប្រទេសទាំង ២ ក៏ធ្លាប់ចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងម៉ាឌ្រីដ​កាលពីឆ្នាំទៅ ក្នុងនាមជាអ្នកចូលរួមមិនមែនជាសមាជិក ខណៈកិច្ចប្រជុំកំពូលនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Vilnius ប្រទេសលីទុយអានី។

ការិយាល័យរបស់ Albanese បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អូស្ត្រាលីបានចែករំលែកជាមួយសមាជិកណាតូ ចំពោះ “ការប្តេជ្ញាចិត្តក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ និងការលើកកម្ពស់នីតិរដ្ឋ” ខណៈដែលក្រុមនេះសម្លឹងមើលការពង្រីក និងពង្រឹងទំនាក់ទំនង។

សូមជម្រាបដែរថា ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកទី ៣១ របស់ NATO ក្នុងខែនេះក្នុងការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្ត្រ និងបង្កើនបន្ទាត់ព្រំដែនប្រហែលទ្វេដងដែលអង្គការណាតូចែករំលែកជាមួយរុស្ស៊ី ស្របពេលប្រទេស​ស៊ុយអែត​ដែល​ជា​ប្រទេស​ជិត​ខាង​ក៏​បាន​ដាក់​ពាក្យ​ចូល​រួម​ដែរ៕