នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលនឹងត្រូវបោះឆ្នោតក្នុងឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយពី Independent។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន លោក បៃដិន កំពុងជាប់ងារជាប្រធានាធិបតីវ័យចំណាស់បំផុតរបស់អាមេរិក ដែលមានអាយុ ៨០ឆ្នាំ ហើយបើសិនជាលោកបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មី លោកក៏នឹងក្លាយជាបេក្ខភាពចាស់ជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រអាមេរិកផងដែរ។
បន្ថែមពីនោះ ប្រធានាធិបតីរូបនេះក៏បានប្រកាសថា លោកនឹងចេញយុទ្ធនាការ ឃោសនារកសន្លឹកឆ្នោត ដែលបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ៕