ស្ថាបនិកក្រុមហ៊ុន Foxconn និងជាមហាសេដ្ឋីតៃវ៉ាន់ Terry Gou បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិននឹងមិនវាយប្រហារលើដីកោះមួយនេះឡើយ បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតី។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ភាពតានតឹងរវាងប្រទេសចិន និងតៃវ៉ាន់កាន់តែយ៉ាប់យ៉ឹន ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ខិតកាន់តែកៀក ពោលគឺខែមករាខាងមុខ។
“បើតាមការយល់ឃើញរបស់ខ្ញុំ ពួកគេមិនចង់បានសង្គ្រាមទេ ប៉ុន្តែវានឹងផ្ទុះសង្គ្រាម បើសិនជាចង់បានឯករាជ្យភាព ដ្បិតពួកគេគិតថា តៃវ៉ាន់ជាផ្នែកមួយរបស់ពួកគេ”។ នេះបើតាមសម្ដីមហាសេដ្ឋីម្នាក់នេះបាននិយាយ។
គួររំលឹកដែរថា បុរសដែលមានទ្រព្យសម្បត្តិប្រមាណ ៧,៣ពាន់លានដុល្លារ កំពុងព្យាយាមឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតខាងមុខ តំណាងឲ្យបក្សប្រឆាំង Kuomingtang ហៅកាត់ KMT ដែលកន្លងមកធ្លាប់មានទំនាក់ទំនងស្អិតល្មួតជាមួយចិនដីគោក៕