ថ្មីនេះ Reality Labs ដែលជាផ្នែកសំខាន់មួយនៃក្រុមហ៊ុន Meta Platforms បានទម្លាយពីទិន្នន័យប្រាក់ចំណូលប្រចាំត្រីមាស ដោយមានការខាតបង់ជិត ៤ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី The Crypto Times បានបង្ហាញថា ការខាតបង់ខាងលើនោះ បើធៀបនឹងឆ្នាំទៅគឺតិចជាងបន្តិចបន្តួច ពោលកាលពីត្រីមាសចុងក្រោយ ឆ្នាំ ២០២២ ក្រុមហ៊ុនខាតបង់ប្រមាណ ៤,៣ពាន់លានដុល្លារ។

បើទោះជាទទួលបានការខាតបង់រាប់ពាន់លានដុល្លារ ប៉ុន្តែមហាសេដ្ឋី Mark Zuckerberg មិនបោះបង់បំណងប្រាថ្នាឡើយ ពោលលោកបានប្រាប់ក្រុមការងារបន្តធ្វើការលើគម្រោង Metaverse និងសុំចិត្តបុគ្គលិកទាំងអស់តស៊ូជាមួយគ្នា រហូតដល់សម្រេចក្ដីប្រាថ្នាមួយនេះ។
យ៉ាងណា បើមើលពីប្រាក់ចំណូលសរុបរបស់ Meta គឺមានរហូតដល់ ២៨,៦ពាន់លានដុល្លារ កើនឡើងពីឆ្នាំទៅ ២៧,៩ពាន់លានដុល្លារ៕