អត្រាអ្នកស្លាប់ដោយសារកង្វះចំណីអាហារនៅអាហ្វ្រិក កំពុងមានការកើនឡើងខ្លាំង ដ្បិតគ្រោះរាំងស្ងួតក៏មានសភាពយ៉ាប់យ៉ឺន ដោយសារបម្រែបម្រួលអាកាសធាតុ និងកត្តាមួយចំនួន។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ទ្វីបអាហ្វ្រិកកំពុងជួបប្រទះនឹងវិបត្តិកង្វះចំណីអាហារធ្ងន់ធ្ងរ ដ្បិតនៅប្រទេស Ethiopia, កេនយ៉ា និងសូម៉ាលី មានអត្រាអ្នកស្លាប់ដោយសារភាពអត់ឃ្លាន រៀងរាល់ ៣៦វិនាទីម្ដង។ នេះបើតាមរបាយការណ៍ពី UNICEF, NGOs Care និង Oxfam បានប្រាប់សន្និសិទសារព័ត៌មាន។

ដោយឡែក UN ក៏បានទម្លាយថា នៅភាគខាងកើតបំផុតនៃតំបន់អាហ្វ្រិក មានភ្លៀងធ្លាក់ ៥រដូវកាលជាប់ៗគ្នា ប៉ុន្តែវាតិចខ្លាំង និងបានសម្លាប់សត្វគោរាប់លានក្បាល និងបំផ្លាញការប្រមូលផលដំណាំ។
បញ្ហាមួយនេះក៏បានធ្វើឲ្យមនុស្សប្រមាណ ២២លាននាក់ ជួបប្រទះនឹងបញ្ហាភាពអត់ឃ្លាននៅប្រទេស Ethiopia, កេនយ៉ា និងសូម៉ាលី ខណៈសូម៉ាលីបច្ចុប្បន្នកំពុងប្រឈម នឹងការបះបោរពីប្រជាជនឥស្លាមផង៕