កាលពីថ្ងៃទី ២៧ មេសាកន្លងទៅ នាយករដ្ឋមន្ត្រី Denys Shmyhal បានអញ្ជើញសម្ដេច Pope Francis ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន និងសុំឲ្យបុគ្គលមានឥទ្ធិពលបំផុតលើលោក ដោះស្រាយបញ្ហាក្មេងៗដែលរុស្ស៊ីបានជម្លៀសចេញពីអ៊ុយក្រែន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កុមារអ៊ុយក្រែនច្រើនជាង ១៦ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ប្រទេសរុស្ស៊ី តាំងពីផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ឆ្នាំទៅ ខណៈក្មេងៗទាំងនោះភាគច្រើនត្រូវបានដាក់ឲ្យរស់នៅមណ្ឌលថែទាំកុមារ ឬក៏វិទ្យាស្ថានទំនេរៗ។
យ៉ាងណា រុស្ស៊ីបានច្រានចោលការចោទប្រកាន់ខាងលើ និងបកស្រាយថា ពួកគេធ្វើបែបនេះគឺដើម្បីជួយក្មេងៗទាំងនោះ កុំឲ្យមានភាពភ័យខ្លាចដោយសារសង្គ្រាមប៉ុណ្ណោះ។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ុយក្រែនបាននិយាយថា លោកចូលជួបសំណេះសំណាលជាមួយសម្ដេច Pope អំពីគម្រោងបញ្ចប់សង្គ្រាមដោយសន្តិភាព ដែលស្នើដោយប្រធានាធិបតីអ៊ុយក្រែនកាលពីឆ្នាំទៅ។
សូមជម្រាបដែរថា កន្លងមកសម្ដេច Pope តែងតែព្យាយាមឲ្យភាគីទាំងសងខាងដោះស្រាយបញ្ហាដោយសន្តិវិធី ហើយបើទោះជាខាងវិហារ Vatican លូកដៃសម្របសម្រួលប៉ុណ្ណា ប៉ុន្តែវាហាក់មិនទទួលបានផ្លែផ្កាទាល់តែសោះ៕