មហាសេដ្ឋី Jack Ma ត្រូវបានអញ្ជើញជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យជប៉ុនមួយទៀត

អន្តរជាតិ

កន្លងមក មហាសេដ្ឋីចិន​ Jack Ma បានទទួលងារជា​សាស្ត្រាចារ្យ​កិត្តិយសនៅសាកលវិទ្យាល័យ​មួយ​នៃទីក្រុងហុងកុង ហើយថ្មីៗនេះ​លោក​ក៏​ត្រូវបាន​សាកលវិទ្យាល័យមួយទៀតនៅ​ប្រទេសជប៉ុន អញ្ជើញ​លោក​ជា​សាស្ត្រាចារ្យ​បង្រៀន​រយៈពេលខ្លី​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ស្ថាបនិក Alibaba Group ត្រូវបាន​សាកលវិទ្យាល័យ Tokyo College ដែលជា​ស្ថាប័ន​ថ្មីមួយ​គ្រប់គ្រង​ដោយ University of Tokyo អញ្ជើញ​ជា​សាស្ត្រាចារ្យ​កិត្តិយស។​

រយៈពេលនៃការតែងតាំងសម្រាប់សហគ្រិនល្បីឈ្មោះរបស់ប្រទេសចិន នឹងបញ្ចប់នៅចុងខែតុលា ប៉ុន្តែកិច្ចសន្យាអាចបន្តជាប្រចាំឆ្នាំ ខណៈជាទូទៅ​រយៈពេលនៃ​ការបង្រៀន អាចមានចន្លោះពី មួយ ទៅពីរឆមាស​ប៉ុណ្ណោះ។

សូមជម្រាបដែរថា នៅមហាវិទ្យាល័យ លោក Ma នឹងចូលរួមក្នុងផ្នែកនានា រួមទាំងការផ្តល់ប្រឹក្សាលើប្រធានបទស្រាវជ្រាវសំខាន់ៗ និងការបង្រៀនអំពីការគ្រប់គ្រង និងការចាប់ផ្ដើមអាជីវកម្ម៕