រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី៖ កំណើនសេដ្ឋកិច្ចតំបន់អាស៊ាន នៅតែមានសញ្ញារឹងមាំ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati បាននិយាយ​ថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ាន នៅតែបន្តភាពរឹងមាំ និងនៅតែជាចលករ​យ៉ាងសំខាន់​បំផុត សម្រាប់ការងើបឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ចសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីរូបនេះថែមទាំងសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសអាស៊ាន ដើម្បីពង្រឹងតួនាទីនៃគំនិតផ្តួចផ្តើមឈៀងម៉ៃពហុភាគី (CMIM) និងគំនិតផ្តួចផ្តើមផ្សេងទៀត មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសម្រាប់ភាពរុងរឿង និងស្ថិរភាពនៃពិភពលោក។ នេះបើតាមការចុះផ្សាយពី CNA។​

គួររំលឹកដែរថា ការលើកឡើងខាងលើធ្វើឡើងអំឡុងពេលអ្នកស្រី បើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្ដាល ASEAN+3 ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។

សូមជម្រាបបន្ថែមថា ​សេដ្ឋកិច្ចនៅតំបន់អាស៊ាន​កំពុងបង្ហាញ​សញ្ញាវិជ្ជមាន បន្ទាប់ពីស្ថានការ​កូវីដ ១៩ ហាក់មានភាពធូរស្រាលឡើងវិញ ស្របពេលនៅសេដ្ឋកិច្ចនៅលោកខាងលិច និងអឺរ៉ុប កំពុង​ស្ថិតក្នុងសភាព​មិនសូវជា​វិជ្ជមានប៉ុន្មានឡើយ៕