មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានរៀបចំការព្យារករចំពោះកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីជាថ្មី ក្រោយសេដ្ឋកិច្ចនៅចិនហាក់មានសន្ទុះល្អឡើងវិញ។ នេះបើតាមការចុះផ្សាយពី Kelo ។

យ៉ាងណា IMF ក៏បានបញ្ជាក់បន្ថែមថា បើទោះជាសេដ្ឋកិច្ចនៅអាស៊ីនឹងមានសញ្ញាវិជ្ជមានឡើងវិញ ប៉ុន្តែវិស័យធនាគារនៅលោកខាងលិច កំពុងជួបហានិភ័យធ្ងន់ធ្ងរ អាចធ្វើឲ្យសេដ្ឋកិច្ចសកលជួបការកកស្ទះ។
“អាស៊ី និងប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ដែលមានថាមពលខ្លាំងបំផុត នៃតំបន់សំខាន់ៗរបស់ពិភពលោកនៅឆ្នាំ ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយទស្សនវិស័យកើនឡើង សម្រាប់ប្រទេសចិន និងឥណ្ឌា”។ នេះបើតាមរបាយការណ៍ពី IMF។

សេដ្ឋកិច្ចអាស៊ីរំពឹងមានកំណើនដល់ ៦,៤% នៅឆ្នាំនេះ បន្ទាប់ពីធ្លាប់កើន ៣,៨% កាលពីឆ្នាំ ២០២២ រួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកលប្រមាណ ៧០% ខណៈការព្យាករណ៍មួយនេះ កើនលើសពីការព្យាករណ៍កាលពីខែតុលា ០,៣%។
សូមជម្រាបដែរថា IMF ក៏បានជំរុញឱ្យធនាគារកណ្តាលនៅអាស៊ី មិនរាប់បញ្ចូលប្រទេសជប៉ុននិងចិន ឱ្យបន្តរក្សានូវគោលនយោបាយរូបិយវត្ថុ ឱ្យតឹងរ៉ឹងដើម្បីនាំឱ្យអតិផរណាធ្លាក់ចុះ ដែលអាចនៅតែមានកម្រិតខ្ពស់ ដោយសារផ្នែកមួយនៃតម្រូវការក្នុងស្រុកដ៏រឹងមាំ៕