ចំនួនមហាសេដ្ឋីទូទាំងពិភពលោកនាឆ្នាំ ២០២៣ មានការថយចុះជាខ្លាំង បើធៀបនឹងឆ្នាំទៅ ពោលកាលពីឆ្នាំ ២០២២ មានមហាសេដ្ឋី ៣ ៣១១នាក់ ប៉ុន្តែនៅឆ្នាំមានធ្លាក់មកនៅត្រឹម ២ ៦៤០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពី Forbes។
យ៉ាងណា សហរដ្ឋអាមេរិកនៅតែជាប្រទេសមានមហាសេដ្ឋីច្រើនបំផុត ជាមួយតួលេខ ៧៣៥នាក់ ដូចនឹងឆ្នាំទៅ ខណៈចំនួនមហាសេដ្ឋីចិនមានការធ្លាក់ចុះពី ៥៣៩នាក់ មកនៅត្រឹម ៤៩៥នាក់ប៉ុណ្ណោះ។
ដោយឡែក ឥណ្ឌានៅលេខរៀងទី ៣ ដដែល ជាមួយនឹងស្ថិតិខុសគ្នាតិចតួច ស្របពេលចំនួនមហាសេដ្ឋីរុស្ស៊ីកើនពី ៨៣នាក់ ដល់ ១០៥នាក់ បើទោះជាកំពុងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងអឺរ៉ុប។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេស និងតំបន់ទាំង ១០ ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ផ្អែកតាមរបាយការណ៍ពី Forbes៖
1/សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅប្រមាណ ៧៣៥នាក់
2/ប្រទេសចិន មានមហាសេដ្ឋីរស់នៅប្រមាណ ៤៩៥នាក់
3/ប្រទេសឥណ្ឌា មានមហាសេដ្ឋីរស់នៅប្រមាណ ១៦៩នាក់
4/ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋីរស់នៅប្រមាណ ១២៦នាក់
5/ប្រទេសរុស្ស៊ី មានមហាសេដ្ឋីរស់នៅប្រមាណ ១០៥នាក់
6/ទីក្រុងហុងកុង មានមហាសេដ្ឋីរស់នៅប្រមាណ ៦៦នាក់
7/ប្រទេសអ៊ីតាលី មានមហាសេដ្ឋីរស់នៅប្រមាណ ៦៤នាក់
8/ប្រទេសកាណាដា មានមហាសេដ្ឋីរស់នៅប្រមាណ ៦៣នាក់
9/កោះតៃវ៉ាន់ មានមហាសេដ្ឋីរស់នៅប្រមាណ ៥២នាក់
9/ចក្រភពអង់គ្លេស មានមហាសេដ្ឋីរស់នៅប្រមាណ ៥២នាក់៕