កិច្ចចរចារវាងរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ជុំវិញកិច្ចព្រមព្រៀងនាំចេញគ្រាប់ធម្មជាតិតាមច្រកសមុទ្រខ្មៅ នឹងធ្វើឡើងនៅថ្ងៃទី ០៥ ឧសភានេះ ខណៈពួកគេនឹងជជែកគ្នាពីការអនុញ្ញាតិ ចំពោះការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តួកគីដើរតួជាអ្នកសម្របសម្រួល ចំពោះការបន្តកិច្ចព្រមព្រៀងដែលនឹងត្រូវផុតសុពលភាពនៅថ្ងៃទី ១៨ ឧសភា នៅក្នុងកិច្ចពិភាក្សាដែលគ្រោងធ្វើនាថ្ងៃនេះ ដ្បិតកាលពីឆ្នាំទៅតួកគី និង UN ក៏ធ្លាប់រ៉ាប់រងតួនាទីមួយនេះផងដែរ។
គួររំលឹកដែរថា កន្លងមករុស្ស៊ីធ្លាប់បានទាមទារតម្រូវការមួយចំនួន បើសិនជាចង់បន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ ប៉ុន្តែមកទល់ពេលនេះសំណើរបស់រុស្ស៊ីនៅមិនទាន់ទទួលបានការអនុម័ត ដែលធ្វើឲ្យអ៊ុយក្រែនអាចនឹងជួបផលវិបាកកាន់តែខ្លាំង ដ្បិតច្រកនាំចេញទំនិញតាមសមុទ្រខ្មៅ គឺជាមធ្យោបាយដ៏ធំមួយរបស់អ៊ុយក្រែន ក្នុងការទទួលបានចំណូលគ្រាន់ទប់ទល់នឹងការចំណាយ សម្រាប់ការធ្វើសង្គ្រាមជាមួយរុស្ស៊ី៕