នាយកប្រតិបត្តិធនាគារធំបំផុតនៅអាមេរិក JPMorgan Chase & Co លោក Jamie Dimon នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាខែនេះ ខណៈវាជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចមួយនេះកើតមានឡើង ដោយសារមេធំធនាគារ JPMorgan ត្រូវបើកសន្និសីទកាសែតចំនួន ៣ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃ។

សន្និសីទកាសែតទាំង ៣ ដែល JPMorgan នឹងគ្រោងធ្វើនាខែនេះគឺមានដូចជា Morgan Tech Exchange, China New Economy Forum និង Global China Summit សម្រាប់រយៈពេល ៣ថ្ងៃនៅចុងខែឧសភានេះ។
ដោយឡែក លោក Dimon ក៏នឹងចូលរួមកិច្ចប្រជុំនានា ទាំងក្នុង និងក្រៅផ្លូវការ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងហុងកុងនៅដើមខែមិថុនា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅទីក្រុងសៀងហៃ៕