ស្តេចត្រាញ់ជំនួញ Warren Buffett សារភាពថាខ្លួនពេញចិត្តការវិនិយោគនៅជប៉ុន ជាជាងតៃវ៉ាន់

អន្តរជាតិ

ថ្មីៗនេះ មហាសេដ្ឋីអាមេរិក លោក Warren Buffett បានធ្វើការសារភាពថា លោកហាក់មានទំនុកចិត្តខ្ពស់ជាមួយនឹងក្រុមហ៊ុន Berkshire Hathaway របស់ខ្លួន ក្នុងការបន្តវិនិយោគជាច្រើន នៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន ជាជាងនៅតៃវ៉ាន់ ដោយសារតែមើលឃើញពីភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែង នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire លោក Buffett បានធ្វើការប្រៀបធៀបចំពោះការវិនិយោគថ្មីៗរបស់ខ្លួន នៅក្នុងក្រុមហ៊ុនជប៉ុនចំនួន ៥ ជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Semiconductor Manufacturing Corp (TSMC) ។

យ៉ាងណាមិញ អំឡុងកិច្ចប្រជុំនោះ លោក Buffett បាននិយាយសំដៅលើក្រុមហ៊ុន TSMC ថា ៖ ” ពួកគេជាក្រុមហ៊ុនដ៏អស្ចារ្យ។ ប៉ុន្តែ ខ្ញុំនៅតែមានអារម្មណ៍ថា ដើមទុនដែលយើងបានដាក់ពង្រាយក្នុងការវិនិយោគនៅជប៉ុន នឹងមាន​ប្រសិទ្ធិ​ភាពជានៅតៃវ៉ាន់ ” ។

គួរឱ្យដឹងថា ក្រុមហ៊ុន Berkshire បានធ្វើការវិនិយោគ​នៅក្នុងទំហំទឹកប្រាក់ច្រើនជាង ៤ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន TSMC កាលពីឆ្នាំមុន ប៉ុន្តែបានសម្រេចចិត្តលក់ភាគហ៊ុនជាច្រើនចេញវិញ ក្នុងរយ:ពេលតិច ៣ ខែចុងក្រោយ ដោយសារតែភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង រួមទាំងការព្រួយបារម្ភខ្លាំងថាចិន អាចនឹងបើកការឈ្លានពានទៅលើកោះតៃវ៉ាន់ផងដែរ ។​

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន Berkshire បានបង្ហាញកាលពីខែមុនថា ខ្លួនបានបង្កើនភាគហ៊ុនយ៉ាងច្រើន នៅក្នុងក្រុមហ៊ុនរបស់ជប៉ុនជាច្រើន ដូចជា Itochu, Marubeni, Mitsubishi, Mitsui & Co និង Sumitomo ដល់ ៧,៤% ស្របពេលមហាសេដ្ឋីលោក Buffett នៅតែអះអាងថា ក្រុមហ៊ុនរបស់លោក អាចនឹងបន្តទិញបន្ថែមទៀត៕