កាលពីថ្ងៃទី ០៨ មីនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន Qin Gang បានបង្ហើបថា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនាសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin បានឲ្យដឹងថា លោក Qin នឹងចូលរួមកិច្ចប្រជុំជាមួយភាគីអាល្លឺម៉ង់ បារាំង និងន័រវែស ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ប៉ុន្តែមិនបានបញ្ជាក់លំអិតពីដំណើរទស្សនកិច្ចមួយនេះឡើយ។
“តាមការអញ្ជើញពីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock រដ្ឋមន្ត្រីការបរទេសបារាំង Catherine Colonna និងរដ្ឋមន្ត្រីការបរទេសន័រវែស Anniken Huitfeldt ទីប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេស Qin Gang នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ បារាំង និងន័រវេស ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ឧសភា”។ នេះបើតាមសម្ដីរបស់លោក Wang បាននិយាយ។
សូមជម្រាបដែរថា ដំណើរទស្សនកិច្ចមួយនេះកើតឡើង ២សប្ដាហ៍ បន្ទាប់ពីចិនប្រកាន់ជំហរគោរពដល់អធិបតេយ្យភាពរបស់អតីតប្រទេសសូវៀតទាំងអស់ ក្រោយការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសបារាំង ដែលបង្កឲ្យមានជាកំហឹងយ៉ាងខ្លាំងនៅអឺរ៉ុប និងបានចោទជាសំណួរចំពោះកិច្ចប្រឹងប្រែងរបស់ចិន ក្នុងការឈរនៅចំណុចអព្យាក្រឹត្យចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន៕