អតីតនាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងធ្វើទស្សនកិច្ចទៅតៃវ៉ាន់នាសប្ដាហ៍ក្រោយ

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Liz Truss នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់​នាសប្ដាហ៍​ក្រោយ និងជួបជជែកជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ខណៈលោកស្រីនឹង​និយាយពី​លទ្ធិប្រជាធិបតេយ្យលោកខាងលិច ដើម្បីពង្រឹងជំហររបស់ពួកគេចំពោះប្រទេសចិន។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កាន់អំណាចបានមួយភ្លែតរូបនេះបាននិយាយថា៖ “តៃវ៉ាន់​ជា​សញ្ញា​នៃ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំទន្ទឹងរង់ចាំការបង្ហាញសាមគ្គីភាពជាមួយប្រជាជនតៃវ៉ាន់ដោយផ្ទាល់ ចំពោះមុខអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើង និងវោហាសាស្ត្រពីរបបនៅទីក្រុងប៉េកាំង”។

គួររំលឹកដែរថា លោកស្រី Liz កាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស រយៈពេលខ្លីបំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ ពោលកាន់អំណាចមិនបាន ២ខែផង ក៏ប្រកាសលាលែងពីតំណែង បន្ទាប់ពី​គោលនយោបាយ​របស់​អ្នកស្រី ទទួលរងការរិះគន់ខ្លាំងពេក។

តាំងពីពេលនោះ លោកស្រីតែងតែនិយាយជាញយដង​នៅជប៉ុន និងអាមេរិកអំពី​ការប្រកាន់​ជំហរ​ ប្រឆាំងជាមួយចិន ហើយអ្នកនយោបាយម្នាក់នេះក៏នឹង​លើក​បញ្ហាដដែល​មក​ជជែកម្ដងទៀត អំឡុងពេល​បំពេញទស្សនកិច្ច​នៅតៃវ៉ាន់ នាថ្ងៃទី ១៧ ឧសភាខាងមុខ៕