ក្រុមហ៊ុនផ្គត់ផ្គង់ iPhone របស់ Apple ចាយលុយ ៣៧លានដុល្លារ ទិញដីមួយកន្លែងនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សតៃវ៉ាន់ Foxconn ថ្មីៗនេះ បាននិយាយថា ខ្លួនបានធ្វើការទិញយកដីដ៏ធំមួយកន្លែង នៅជាយនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា Bengaluru របស់ប្រទេសឥណ្ឌា នៅពេលក្រុមហ៊ុនដែលអ្នកផ្គត់ផ្គង់ដ៏សំខាន់បំផុតរបស់ Apple មួយនេះ កំពុងរៀបចំផែនការ ដើម្បីងាកចេញឆ្ងាយពីប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងផងដែរថាទាំង Foxconn និង Apple សុទ្ធសឹងតែកំពុងព្យាយាមធ្វើផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ចេញឆ្ងាយពីប្រទេសចិន បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុត ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិកផងដែរ ។

យ៉ាងណាមិញ ដីមួយកន្លែងដែលក្រុមហ៊ុន Foxconn បានធ្វើការទិញយកនេះ មានទំហំរហូតដល់ ១,២ លានម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាឥណ្ឌា Bengaluru រដ្ឋ Karnataka ដោយបានចំណាយទឹកប្រាក់ប្រមាណ ៣ពាន់លានរូពី (៣៧លានដុល្លារ) ។

លើសពីនេះ បើតាមការបញ្ជាក់ពីប្រមុខរដ្ឋ Karnataka លោក Basavaraj S. Bommai បាននិយាយថា ក្រុមហ៊ុន Apple នឹងពន្លឿនការវិនិយោគរបស់ខ្លួនឱ្យចាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីផលិតទូរស័ព្ទ iPhone នៅក្នុងរោងចក្រថ្មី ក្នុងរដ្ឋនេះ ដោយនឹងអាចបង្កើតការងារថ្មីៗ សម្រាប់ប្រជាជនឥណ្ឌា បានប្រហែល ១០០ ០០០ នាក់ ។

ជម្រាបជូនផងដែរថា ក្រៅតែពីប្រទេសឥណ្ឌា ក្រុមហ៊ុន Foxconn ក៏កំពុងទទួលបានសិទ្ធិប្រើប្រាស់ដី នៅក្នុងទំហំ ៤៨០ ០០០ ម៉ែត្រការ៉េ នៅក្នុងខេត្ត Nghe An ប្រទេសវៀតណាម ផងដែរ ៕