រដ្ឋាភិបាលម៉ាឡេស៊ី ដាក់គោលដៅគ្មានការប្រើប្រាស់ថង់ប្លាស្ទីកគ្រប់ទីកន្លែង នៅត្រឹមឆ្នាំ ២០២៥

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលម៉ាឡេស៊ី បាននិងកំពុងដាក់ចេញគោលដៅគ្មានការប្រើប្រាស់ថង់ប្លាស្ទីក នៅគ្រប់ទីកន្លែងទាំងអស់ រួមទាំងនៅគ្រប់វិស័យពាណិជ្ជកម្ម និងជំនួញទូទាំងប្រទេស នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Nik Nazmi Nik Ahmad រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ បានបង្ហាញថា ការអនុវត្តនឹងត្រូវធ្វើឡើងជាដំណាក់កាល ជាមួយនឹងទីតាំងដែលត្រូវបានកំណត់ មុនពេលឈានទៅដល់ការផ្លាស់ប្តូរជាជំហានបន្ទាប់ ទៅកាន់កន្លែងអាជីវកម្មផ្សេងៗ រួមទាំងហាង និងតូបតាមដងផ្លូវ។

មិនតែប៉ុណ្ណោះ លោក Nik Nazmi បាននិយាយទៀតថា បច្ចុប្បន្នរដ្ឋចំនួន ៤ មានដូចជា Selangor, Pulau Pinang, Johor និង Negri Sembilan បាននាំមុខរួចហើយ នៅក្នុងការអនុវត្តយុទ្ធនាការគ្មានថង់ប្លាស្ទិក។

ជម្រាបជូនផងដែរថា កាកសំណល់​ប្លាស្ទិក​ គឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសនេះ ដោយម៉ាឡេស៊ី ស្ថិតនៅក្នុងចំណោមប្រទេសទាំង ១០ នៅលើពិភពលោក ដែលប្រឈមមុខនឹងបញ្ហានៃគ្រប់គ្រងសំណល់ប្លាស្ទីកខុស ហើយបើផ្អែកលើរបាយការណ៍ពីមូលនិធិសត្វព្រៃពិភពលោក (WWF) បានប៉ាន់ប្រមាណថា ការប្រើប្រាស់ថង់បាស្ទិកក្នុងប្រទេសម៉ាឡេស៊ី បានឈានដល់ ១៤៨ ០០០ តោន ក្នុងឆ្នាំ ២០២០ ៕