Elon Musk ប្រកាសរកបាននាយកប្រតិបត្តិក្រុមហ៊ុន Twitter ជានារីម្នាក់

អន្តរជាតិ

កន្លងមក មហាសេដ្ឋីអាមេរិក Elon Musk តែងតែបង្ហើបថា លោកនឹងចុះចេញពី​តំណែងជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Twitter បើសិនជារកបានអ្នកជំនួសកៅអីមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ថ្មីៗនេះមេធំ Tesla បាន​បង្ហោះសារ​លើបណ្ដាញសង្គម Twitter ថា លោករកបាន​អ្នក​មក​ស្នងតំណែងនៅ​ក្រុមហ៊ុន​ចាបខៀវហើយ ដោយបុគ្គលម្នាក់នោះជានារីម្នាក់ ហើយនាង​នឹង​ចាប់ផ្ដើម​ការងារ​ក្នុង​រយៈពេល ៦ សប្ដាហ៍ខាងមុខ។ នេះបើតាម​ការចុះផ្សាយពី Ibtimes។

បើទោះ​លែងជា​ CEO ប្រចាំក្រុមហ៊ុន តែមហាសេដ្ឋីអាមេរិក​នៅតែ​កាន់តំណែងកំពូល​ក្នុងនាមជា​ប្រធានប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យា ពិនិត្យមើលរាល់គ្រប់ផលិតផល និង​ប្រព័ន្ធដំណើរ​ការ​ដដែល។

ចំពោះប្រវត្តិរបស់​ CEO ថ្មីម្នាក់នេះ Elon Musk មិនបាន​បង្ហើបពី​ព័ត៌មាន​លំអិតឡើយ ប៉ុន្តែ Wall Street Journal បាន​រាយការណ៍ថា បុគ្គលម្នាក់នោះអាចជា Linda Yaccarino ប្រធានបច្ចុប្បន្ននៃផ្នែកផ្សាយពាណិជ្ជកម្ម និងភាពជាដៃគូសកលរបស់ NBCUniversal។

យ៉ាងណា វាគ្រាន់តែជាការសន្និដ្ឋាន​របស់ WSJ តែប៉ុណ្ណោះ ហើយពួកយើង​មានតែ​រង់ចាំ​មើល​ជាក់ស្ដែងពី​ការ​ប្រកាស​ដោយផ្ទាល់​ពី​ម្ចាស់ក្រុមហ៊ុន Twitter ដែលនឹង​ទម្លាយ​ព័ត៌មាន​មួយ​នេះ​នា​ពេល​ខាងមុខ៕