ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Adani គ្រោងប្រមូលលុយ ៥ពាន់លានដុល្លារ ទ្រទ្រង់អាជីវកម្មវិញ

អន្តរជាតិ

អស់រយៈពេលជាង ៤ខែ ដែលក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Gautam Adani ទទួល​រង​ឥទ្ធិពល​ពី​ការ​ចោទប្រកាន់​ពី​ក្រុមហ៊ុន​ Hindenburg Research ដែលអះអាងថា ម្ចាស់ក្រុមហ៊ុន Adani Group ជាប់​ពាក់ព័ន្ធ​នឹងករណីពុករលួយ និងបណ្ដាល​ឲ្យ​វិនិយោគិន​បាត់បង់ទំនុកចិត្ត​ ក៏ដូចជា​ក្រុមហ៊ុន​បាត់បង់​ចំណូល​មួយភាគធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ថ្មីៗនេះ​ក្រុមហ៊ុនបុត្រសម្ព័ន្ធ Adani Enterprises Ltd, Adani Green Energy Ltd និង Adani Transmission Ltd បាន​ប្រជុំគ្នា​បើកកិច្ច​ពិភាក្សា​ក្នុង​ការ​ប្រមែប្រមូល​លុយចន្លោះពី ៣ ទៅ ៥ពាន់លានដុល្លា ដើម្បី​ស្ដារ​ស្ថានភាពក្រុមហ៊ុនឡើងវិញ។ នេះបើតាម​ការចុះផ្សាយពី Timesofindia។

ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុនទាំង ៣ បាន​បើកកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ ដោយពិចារណា​ប្រមូលប្រាក់​ តាមរយៈការលក់ភាគហ៊ុន​ ឬក៏សេវាកម្ម​សន្តិសុខណាមួយ ប៉ុន្តែ​មិនបញ្ជាក់​ច្បាស់​លាស់​ពី​ទំហំ​នៃ​ទឹកប្រាក់​ដែល​ពួកគេ​ចង់បាន​នោះឡើយ។

សូមជម្រាបដែរថា បើទោះជាក្រុមហ៊ុនយក្ស Adani Group ចេញមុខ​ច្រានចោល​ការ​ចោទប្រកាន់​ពី Hindenburg Research បែបណា ក៏វានៅតែជះឥទ្ធិពល​អាក្រក់​ដល់​ក្រុមហ៊ុនដដែល​ ពោល​ក្រុមហ៊ុន​ខាតបង់​រហូតដល់ជាង ១០០ពាន់លានដុល្លារឯណោះ ពីការ​ចោទប្រកាន់​មួយ​នេះ៕