មហាសេដ្ឋី Mark Zuckerberg គឺជាស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Meta Platforms ដែលកន្លងមកស្ថិតក្រោមឈ្មោះ Facebook ហើយលោកក៏ជាអ្នកជំនាញមួយរូបលើវិស័យបច្ចេកវិទ្យាផងដែរ។

យ៉ាងណា ក្រៅពីជាអ្នកជំនាញបច្ចេកវិទ្យា មហាសេដ្ឋីអាមេរិកាំងរូបនេះក៏ជំនាញលើក្បាច់គុនផងដែរ ដោយថ្មីៗនេះឈ្នះបានទាំងមេដាយមាស និងមេដាយប្រាក់ លើវិញ្ញាសារប្រកួតក្បាច់គុនជីជីតស៊ូ។
យោងតាមការចុះផ្សាយពី 9News បានបង្ហាញថា មហាសេដ្ឋីវ័យ ៣៨ឆ្នាំឈ្នះមេដាយមាសលើការប្រកួតវិញ្ញាសារ Nogi Master 1 White Belt Feather Weight និងមេដាយប្រាក់សម្រាប់ការប្រកួត Gi Master 2 White Belt Feather Weight។

គួររំលឹកដែរថា នេះគឺជាការប្រកួតក្បាច់គុនជីជីតស៊ូតំបូងរបស់មហាសេដ្ឋីអាមេរិកាំង ខណៈកន្លងមកបុរសម្នាក់នេះ តែងតែព្យាយាមសិក្សាពីអ្វីដែលថ្មី ដូចជារៀនភាសាចិន ហើយក៏បានឡើងនិយាយភាសាចិន ២០នាទី អំឡុងពេលទស្សនកិច្ចសកលវិទ្យាល័យ Tsinghua University នៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៥ ផងដែរ៕