ប្រទេសហុងឌូរ៉ាស នឹងបើកការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នាពេលដ៏ខ្លីខាងមុខ ដែលជាការកត់សម្គាល់ ឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំរវាងប្រជាជាតិទាំងពីរ បន្ទាប់ពីហុងឌូរ៉ាសបានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពី CNA។

រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina បានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅកិច្ចប្រជុំថា គោលដៅគឺដើម្បីចាប់ផ្តើមកិច្ចចរចា “ឆាប់ៗនេះ” ហើយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ពាណិជ្ជកម្មសេរី” ជាមួយស្ដេចត្រាញ់អាស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
ទំនិញដំបូងដែលហុងឌូរ៉ាសនឹងនាំចេញទៅកាន់ទីផ្សារស្រុកចិនគឺ កាហ្វេ ខណៈជំហានបន្ទាប់គឺ ប្រទេសទាំង ២ កំពុងពិភាក្សាវាយតម្លៃលើការនាំចេញបង្គា និងផ្លែត្រសក់ផ្អែមទៅកាន់ទីផ្សារ
មហាអំណាចអាស៊ីនាពេលខាងមុខ។
បន្ថែមពីនោះ លោក Reina ក៏សង្កត់ធ្ងន់ថា ភាគីចិនក៏ចាប់អារម្មណ៍ជាមួយនឹងសាច់គោ ចេក និងផលិតផលផ្សេងទៀតពីប្រទេសហុងឌូរ៉ាសផងដែរ៕