UPDATE: គណបក្សកូនលោកថាក់ស៊ីនធ្លាក់នៅលេខរៀងទី ២ ក្រោយការរាប់សន្លឹកឆ្នោតបាន ៨០%

អន្តរជាតិ

គិតត្រឹមម៉ោង ១២ និង ៣៤នាទី រំលងអធ្រាតឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ ការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ របាយការណ៍នៃការរាប់សន្លឹកឆ្នោតពីការិយាល័យ ៨០% នៃការិយាល័យសរុប ៩៥ ០០០ កន្លែង ត្រូវបានរាយការណ៍ ហើយក្នុងនោះគណបក្សឆ្ពោះទៅមុខ (Move Forward Party) កំពុងនាំមុខ ទាំងសម្លេងបេក្ខជនក្នុងមណ្ឌល និងសម្លេងសម្រាប់គណបក្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Nikkei Asia បានបង្ហាញថា គណបក្ស Move Forward Party ទទួលបានសម្លេងគាំទ្រជិត ១០លានសម្លេង ខណៈគណបក្សភឿថៃទទួលបានសម្លេងគាំទ្រប្រមាណ ៧,៩លានសម្លេង។

ដោយឡែក Bangkok Post ក៏បានចុះផ្សាយពីបេក្ខភាព ៥ រូបទទួលបានសម្លេងគាំទ្រច្រើនបំផុត គិតត្រឹមម៉ោង ១២ និង ៣៤ នាទីរំលងអធ្រាតនេះផងដែរ ដែលមានដូចជា៖

1/គណបក្សឆ្ពោះទៅមុខ មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ១១៣អាសនៈ និងក្នុងបក្សមាន ៣៨អាសនៈ

2/គណបក្សភឿថៃ មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ១១១អាសនៈ និងក្នុងបក្សមាន ៣០អាសនៈ

3/គណបក្ស Bhumjaithai មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ៦៦អាសនៈ និងក្នុងបក្សមាន ៣អាសនៈ

4/គណបក្ស Palang Pracharath មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ៤០អាសនៈ និងក្នុងបក្សមាន ២អាសនៈ

5/គណបក្ស United Thai Nation មានសម្លេងគាំទ្រក្នុងមណ្ឌលបោះឆ្នោត ២៥អាសនៈ និងក្នុងបក្សមាន ១២អាសនៈ៕