នាយករដ្ឋមន្ត្រីវៀតណាម អនុម័តផែនការសាងសង់រោងចក្រថាមពលតម្លៃ ១៣៥ពាន់លានដុល្លារ

អន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម បានអនុម័តលើផែនការសាងសង់រោងចក្រថាមពល​តម្លៃប្រមាណ ១៣៤,៧ពាន់លានដុល្លារ ជាមួយក្ដីរំពឹងថានឹងអាចស្រូបយកថវិកាមកវិញ​រាប់ពាន់លានដុល្លារ​ដូចគ្នា ពីការបណ្ដាក់ទុនផ្ទាល់ពីបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា​គម្រោងមួយនេះមានឈ្មោះថា PDP8 ជាមួយគោលបំណងធានាសន្តិសុខថាមពលសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលប្រទេសនេះចាប់ផ្តើមការផ្លាស់ប្តូរពីការពឹងផ្អែកខ្លាំងនាពេលបច្ចុប្បន្នរបស់ខ្លួនលើធ្យូងថ្ម ទៅជាការកាត់បន្ថយការ​បំភាយឧស្ម័នពុលនៅពាក់កណ្តាលសតវត្ស។

ផែនការនេះត្រូវបានពន្យារពេលជាងពីរឆ្នាំ ដោយសារមានជម្លោះផ្ទៃក្នុង និងការងារមានកំណែទម្រង់ដ៏ស្មុគស្មាញ ហើយត្រូវបានគេដឹងថាធ្លាប់ឆ្លងកាត់សេចក្តីព្រាងច្បាប់ជាច្រើន មុនការអនុម័តដោយនាយករដ្ឋមន្ត្រី Pham Minh Chinh ខណៈឥឡូវនេះរង់ចាំ​តែការ​វាយត្រាពីរដ្ឋសភា​ប៉ុណ្ណោះ។

សូមជម្រាបដែរថា វៀតណាម​មានបំណង​បញ្ឈប់ការប្រើប្រាស់ធ្យូងថ្មទាំងស្រុង​ត្រឹមឆ្នាំ ២០៥០ ប៉ុន្តែរដ្ឋាភិបាល​អះអាងថា ពួកគេចាំបាច់​ត្រូវការ​ទឹកប្រាក់​ប្រមាណ ៦៥៨ពាន់លានដុល្លារ ដើម្បី​សម្រេចផែនការនេះ ខណៈទឹកប្រាក់ប្រហែល ១/៥ នៃចំនួននោះ នឹង​ត្រូវ​យក​មក​ប្រើប្រាស់នៅ​ទសវត្សនេះ៕