សេដ្ឋកិច្ចប្រទេសថៃ កើនឡើងលើសការរំពឹងទុកនៅត្រីមាសទីមួយ

អន្តរជាតិ

កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ មានការកើនឡើងខ្ពស់លើសការរំពឹងទុក ពោលនៅត្រីមាសទីមួយ កំណើនសេដ្ឋកិច្ច​មានរហូតដល់ ២,៧% ខណៈកន្លងមក​មាន​ការព្យាករណ៍​ត្រឹម ២,៤% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
(FILES) In this file photo taken on February 13, 2023, tourists pose on Mai Khao Beach as a plane lands at Phuket International Airport in Phuket province. Thailand’s economy grew 2.7 percent in the first quarter thanks to a steady tourism recovery and strong consumer confidence that offset sluggish exports, officials said on May 15, 2023. (Photo by Madaree TOHLALA / AFP)

ការកើនឡើង​ដ៏​ល្អមួយនេះ គួរអរគុណ​ទៅដល់​វិស័យទេសចរណ៍​ដែល​កំពុង​មាន​ស្ថិរភាពឡើងវិញ ជាមួយ​នឹង​តម្រូវការ​កើនឡើង​គួរឲ្យកត់សម្គាល់ ប៉ះប៉ូវ​ដល់​ការ​នាំចេញ​ដែល​ធ្លាក់ចុះកន្លងទៅ។

ប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ាន កំពុងស្ដារ​សេដ្ឋកិច្ច​របស់ពួកគេឡើងវិញ​ ក្រោយ​រងឥទ្ធិពលពីជំងឺរាតត្បាត ស្របពេលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ២,៧ ទៅ ៣,៧% នៅឆ្នាំនេះ។

សូមជម្រាបដែរថា ការងារដំបូងដែលរដ្ឋាភិបាលថ្មីរំពឹងចូលកាន់អំណាចនាពេលខាងមុខ ត្រូវតែផ្តល់អាទិភាពដល់ការជំរុញការនាំចេញ និងការស្វែងរកទីផ្សារសក្តានុពលថ្មី ដោយបង្កើនល្បឿនការចរចាពាណិជ្ជកម្មសេរី ដើម្បីបង្កើនទំហំសេដ្ឋកិច្ចឡើងវិញ៕