សេតវិមានលាតត្រដាងប្រាក់ចំណូលរបស់ប្រធានាធិបតី ចូ បៃដិន

អន្តរជាតិ

កាលពីថ្ងៃទី ១៥ ឧសភាកន្លងទៅ សេតវិមានបាន​លាតត្រដាងពី​ស្ថានភាពហិរញ្ញវត្ថុ​របស់​ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលមានភាពខុសគ្នាតិចតួចកាលពីឆ្នាំទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី The Hill បានឲ្យដឹងថា ទិន្នន័យហិរញ្ញវត្ថុនេះគឺគិតពេញមួយឆ្នាំ ២០២២ ដោយ​ប្រធានាធិបតីអាមេរិក​ទទួល​បាន​ចំណូល​ចន្លោះពី ២ ៥០០ ដល់ ៥ ០០០ដុល្លារ សម្រាប់​ការ​សុំសិទ្ធចុះផ្សាយ​សៀវភៅ​ដែលលោក​និពន្ធ។

ដោយឡែក សម្រាប់​លោក​ជំទាវ Jill Biden វិញ​ ទទួលបាន​ទឹកប្រាក់​ចន្លោះពី ៥ ០០១ ដល់ ១៥ ០០០ដុល្លារ។

ទិន្នន័យមួយនេះក៏បានបង្ហាញពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្ដីប្រពន្ធ Bidens ដែលមានតម្លៃចន្លោះពី ១,០៩ លានដុល្លារ ទៅ ២,៥៧ លានដុល្លារ ដោយផ្អែកលើការវិនិយោគ និងការកាន់កាប់ដែលបានរាយការណ៍ ខណៈប្តីប្រពន្ធមួយគូនេះជំពាក់ប្រាក់ចន្លោះពី ២៥០ ០០០​ ទៅ ៥០០ ០០០ដុល្លារ លើការបញ្ចាំផ្ទះនៅ Delaware របស់ពួកគេ៕