ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ UN ទាបជាងការរំពឹងទុកពី IMF

អន្តរជាតិ

កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងមានការកើនឡើងប្រមាណ ២,៣% នៅឆ្នាំ ២០២៣ និងសម្រាប់ឆ្នាំ ២០២៤ វាអាចកើនឡើងដល់ ២,៥%។ ​នេះបើតាម​របាយការណ៍​ពី​អង្គការ​សហប្រជាជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក របាយការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យចេញដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បាន​បង្ហាញថា ការព្យាករណ៍ខាងលើគឺនៅទាបជាង​ ​កំណើនសេដ្ឋកិច្ចជាមធ្យម​ក្នុង​រយៈពេល ២ទសវត្សចុងក្រោយ​ដែលធ្លាប់មាន ៣,១% មុនកើតមានជំងឺរាតត្បាត។

យ៉ាងណា ការព្យាករណ៍របស់ UN គឺទាបជាងការរំពឹងទុក​ពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF ដែល​ទស្សន៍ទាយ​ថា កំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ នឹងមាន ២,៩% ខណៈអាចនឹងកើនដល់ ៣,១% នៅឆ្នាំ ២០២៤។

សូមជម្រាបថា អង្គការសហប្រជាជាតិបាននិយាយថា ខណៈពេលដែលទស្សនវិស័យសម្រាប់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនមានភាពប្រសើរឡើង ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ចំពេលមានការរឹតបន្តឹងលក្ខខណ្ឌឥណទាន និងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុពីខាងក្រៅ៕