ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ G7 ជប៉ុនពង្រឹងសេវាកម្មសន្តិសុខពេញទំហឹង

អន្តរជាតិ

សម្រាប់កិច្ចប្រជុំ G7 សារនេះ ប្រទេសជប៉ុនទទួលបាន​សិទ្ធ​ធ្វើជាម្ចាស់ផ្ទះ ហើយសម្រាប់កិច្ចប្រជុំ​នីមួយៗ នឹងមានការ​ការពារ​ផ្នែក​សន្តិសុខ​យ៉ាងពេញទំហឹង បន្ទាប់ពី​ពួកគេ​ជួប​ឧបទ្ទវហេតុ​កាលពី​ឆ្នាំទៅ ដោយការ​លបលួចធ្វើឃាត​អតីតនាយករដ្ឋមន្ត្រី Shinzo Abe។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា កងសន្តិសុខ​ដែលនឹង​ចូល​បម្រើសេវាសន្តិសុខ​នា​កិច្ចប្រជុំមួយ​ធ្វើឡើងនៅទីក្រុង​ហ៊ីរ៉ូស៊ីម៉ា នឹងមានប្រមាណ ២៤ ០០០នាក់។

មុនកិច្ចប្រជុំចាប់ផ្ដើមចន្លោះថ្ងៃទី ១៩ ឧសភា ដល់ថ្ងៃទី ២១ ឧសភា កងកម្លាំង​ប៉ូលិស​បាន​ធ្វើការ​យាមល្បាត​យ៉ាងតឹងតែង ដូចជាជិះម៉ូតូ និងឡាន​ទៅតាម​ទីតាំងកិច្ចប្រជុំនីមួយៗ ដោយមានឧទ្ធម្ភាគចក្រហោះមកក្រឡឹងជាប្រចាំផងដែរ។

សូមជម្រាបដែរថា មេដឹកនាំមកពីសមាជិក G7 ជប៉ុន សហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប នឹងត្រូវបានចូលរួមដោយភ្ញៀវកិត្តិយស រួមមានប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ៕