Montana ក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់មិនឱ្យប្រើ TikTok

អន្តរជាតិ

ថ្មីៗនេះ អភិបាលរដ្ឋ Montana លោក Greg Gianforte បានសម្រេចចុះហត្ថលេខាលើច្បាប់មួយ ដើម្បីហាមឃាត់មិនឱ្យពលរដ្ឋខ្លួនប្រើប្រាស់កម្មវិធី TikTok របស់ចិន ដោយការហាមប្រាមនេះ នឹងត្រូវដាក់ឱ្យចូលជាធរមាន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ បានបង្ហាញថា Montana នឹងក្លាយជារដ្ឋដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យ TikTok ក្លាយជាកម្មវិធីខុសច្បាប់ បន្ទាប់ពីកម្មវិធីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance មួយនេះ បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីអាជ្ញាធរជុំវិញពិភពលោក ពាក់ពន្ធ័ទៅនឹងក្តីបារម្ភ ចំពោះការលួចទិន្នន័យជាសំងាត់ ដើម្បីបញ្ជូនទៅឱ្យរដ្ឋាភិបាលរបស់ចិន ។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ TikTok បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយនិយាយថាច្បាប់ថ្មីនេះ គឺជាការរំលោភបំពានទាំងស្រុងទៅលើសិទ្ធិវិសោធនកម្មលើកទី១ របស់ពលរដ្ឋ Montana ហើយពួកគេថែមទាំងបានបញ្ជាក់ទៀតថា នឹងបន្តធ្វើការខ្លាំង ដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅរដ្ឋនេះ ។

ជម្រាបជូនផងដែរ ជុំវិញការចេញច្បាប់ថ្មីនេះ រដ្ឋ Montana ក៏នឹងចាប់វិធានទៅលើ Google និង Apple ផងដែរ ប្រសិនបើពួកគេនៅតែបន្តដាក់ឱ្យទាញយកកម្មវិធី TikTok មកប្រើប្រាស់ ប៉ុន្តែទន្ទឹមនឹងនេះ សម្រាប់ពលរដ្ឋណាដែលបានទាញយកកម្មនេះយកមកប្រើរួចហើយនោះ នឹងមិនត្រូវបានដាក់ពិន័យនោះឡើយ ៕