តាំងពីរងការខាតបង់ជាង ១០០ពាន់លានដុល្លារកាលពីឆ្នាំទៅ និងរបូតតំណែងជាមហាសេដ្ឋីមានបំផុតក្នុងចំណោម Top 10 ស្ថាបនិក Facebook លោក Mark Zuckerberg កំពុងសម្រុកកើបលុយមកវិញបានច្រើនសន្ធឹក។

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញថា គិតត្រឹមថ្ងៃទី ២២ ឧសភានេះ មេធំ Facebook កើបលុយបានប្រហែល ៤៤ពាន់លានដុល្លារ ច្រើនជាងមហាសេដ្ឋីដទៃដាច់។
បើទោះជាតម្លៃហ៊ុនរបស់ Meta Platforms មានការធ្លាក់ចុះបន្តិច កាលពីថ្ងៃសុក្រក៏ដោយ ប៉ុន្តែក្រុមហ៊ុនរបស់ Mark Zuckerberg នៅតែជាក្រុមហ៊ុនមានប្រតិបត្តិការល្អបំផុតទី ២ ក្នុងឆ្នាំនេះ ក្នុងចំណោមក្រុមហ៊ុនធំៗបំផុតទាំង ៥០០ ដែលមានវត្តមាននៅលើផ្សារហ៊ុនអាមេរិក។
សូមជម្រាបដែរថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកម្នាក់នេះ មានរហូតដល់ ៨៩,៩ពាន់លានដុល្លារ៕