ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតលើលោក ៥០០រូប មានការកើនឡើងជាមធ្យមច្រើនជាង ១,១ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ខណៈទ្រព្យសម្បត្តិសរុបរបស់ពួកគេ កើនឡើង ៨% តាំងពីបើកទំព័រឆ្នាំថ្មី។

យោងតាមការចុះផ្សាយពី Zawya បានបង្ហាញថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុត ៥០០រូប កើនឡើងរហូតដល់ ៧,៥២ទ្រីលានដុល្លារ ហើយទ្រព្យសម្បត្តិជាធម្យមរបស់ពួកគេគឺមាន ១៥,០៥១ពាន់លានដុល្លារ។
ដោយឡែក ការវិភាគបង្ហាញថាប្រហែល ៣៥% នៃមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក គឺនៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសចិនមានចំនួន ១៤% នៃមហាសេដ្ឋីកំពូលទាំង ៥០០រូប ស្របពេល ប្រទេសប្រហែល ៤៩ គឺជាផ្ទះរបស់ពួកគេ។
សូមជម្រាបដែរថា ការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីដែលមានបំផុតលើពិភពលោក ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការកើនឡើងនៃទ្រព្យសម្បត្តិរបស់បុគ្គល UHNW ជាទូទៅទូទាំងពិភពលោក៕