ចំណូលក្រុមហ៊ុន Lenovo បន្តធ្លាក់ចុះរយ:ពេល ៣ ត្រីមាសជាប់ៗគ្នា

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Lenovo Group របស់ប្រទេសចិន បានធ្វើការរាយការណ៍អំពីការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួន រហូតដល់ទៅ ២៤% សម្រាប់ត្រីមាសគិតពីខែមករា ដល់ខែមីនា ដោយសារតែតម្រូវការកុំព្យូទ័រផ្ទាល់ខ្លួន (PCs) បន្តធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតកំព្យូទ័រដ៏ធំបំផុតមួយរបស់ពិភពលោកមួយនេះ បាននិយាយថា ប្រាក់ចំណូលនៅត្រីមាសទី៤ របស់ខ្លួន ទទួលបាន ១២,៦៣ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះ ២៤% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណ:នេះ គឺជាការធ្លាក់ចុះ ៣ ត្រីមាសជាប់ៗគ្នាហើយ គិតចាប់តាំពីឆ្នាំមុនមក ។

គួរឱ្យដឹងថាការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជួយជំរុញយ៉ាងខ្លាំង ដល់ការលក់គ្រឿងអេឡិចត្រូនិក ដោយសារតែអ្នកប្រើប្រាស់ និងក្រុមហ៊ុនជាច្រើន តម្រូវឱ្យបំពេញការងារពីផ្ទះ។ តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលរបស់ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក បានចាប់ផ្តើមធ្លាក់ចុះមកវិញ កាលពីឆ្នាំមុន ដោយសារតែតម្រូវការចាប់ផ្តើមធ្លាក់ចុះ នៅពេលជំងឺរាតត្បាត​ធូរ​ស្បើយ។

ជាលទ្ធផល សម្រាប់រយ:ពេលពេញមួយឆ្នាំ គិតត្រឹមខែមីនា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Levono បានធ្លាក់ចុះ ១៤% ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ ២០១៩ មក ៕