ឥណ្ឌូនេស៊ី ដាក់គោលដៅទាញឱ្យបាន ១០ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ នៅឆ្នាំនេះ

អន្តរជាតិ

ថ្មីៗនេះ ឥណ្ឌូនេស៊ី កំពុងធ្វើការកំណត់គោលដៅទាញប្រាក់ចំណូលឱ្យបាន ១០ពាន់លានដុល្លារ ពីវិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០២៣ នេះ ពោលគឺកើនឡើងពីគោលដៅដែលខ្លួនបានកំណត់យកត្រឹម ៦ពាន់លានដុល្លារ កាលពីដើមឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែង នៅក្នុងកិច្ចប្រជុំការងារថ្នាក់ជាតិ របស់សមាគមឧស្សាហកម្មទេសចរណ៍ឥណ្ឌូនេស៊ី (GIPI’s) នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី ២៣ ខែឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត លោក Sandiaga Salahuddin Uno បាននិយាយថា ប្រាក់ចំណូលពីវិស័យនេះ អាចនឹងត្រូវបានជំរុញ រួមទាំងការបង្កើនចំនួនជើងហោះហើរ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាមួយនឹងចំនួនគោលដៅ ឱ្យបាន ៨,៥ លាននាក់ នៅឆ្នាំ ២០២៣ នេះ ។

លើសពីនេះ លោក Uno បាននិយាយទៀតថា លោកមានទំនុកចិត្តខ្ពស់ថាគោលដៅនេះ អាចនឹងសម្រេចបាន បន្ទាប់ពីបានមើលឃើញថានៅក្នុងត្រីមាសទីមួយ ឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេស ដែលបានមកដល់ ត្រូវបានកត់ត្រានៅក្នុងចំនួន ២,២៥ លាននាក់រួចមកហើយ ។

នៅក្នុងឱកាសដដែលនោះ ប្រធាន GIPI លោក Haryadi Sukamdani បាននិយាយថា សមាគមក៏នឹងជំរុញឱ្យមានការបើកជើងហោះហើរត្រង់បន្ថែមទៀត រួមទាំងជាមួយប្រទេសចិន និងឥណ្ឌា ផងដែរ ៕