ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានកំពុងប្រមែប្រមូលរថយន្តរបស់ពួកគេដែលបានបញ្ចូនទៅកាន់សហរដ្ឋអាមេរិកនាពេលកន្លង ចូលមកឃ្លាំងវិញទាំងអស់ ដោយសារទទួលបានការព្រមានពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ NHTS។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា NHTS បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុន VinFast កំពុងប្រមូលរថយន្តម៉ូដែល 999 VF8 ដោយសារតែមានកំហុសបច្ចេកទេស ដែលរារាំងព័ត៌មានសុវត្ថិភាពសំខាន់ៗពីការបង្ហាញនៅលើអេក្រង់រថយន្ត។
គួររំលឹកដែរថា ក្រុមហ៊ុន VinFast បាននាំចេញរថយន្តប្រភេទ VF8 ទៅកាន់សហរដ្ឋអាមេរិក ចំនួន ២ជើង ដែលសរុបប្រមាណ ២ ០៩៧គ្រឿង។
សូមជម្រាបដែរថា ក្រុមហ៊ុន VinFast ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ ចាប់ផ្ដើមលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅទីក្រុង California នាឆ្នាំនេះ ហើយមកទល់បច្ចុប្បន្ន ពួកគេបាននាំចេញរថយន្តអគ្គិសនី មកកាន់សហរដ្ឋអាមេរិកសរុបប្រមាណ ២ ៩០៧ គ្រឿងហើយ៕