អស់រយៈពេលជាងមួយឆ្នាំ ដែលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ មិនទាន់ឃើញមានសញ្ញាបញ្ចប់នាពេលឆាប់ៗឡើយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានអះអាងថា វាមិនជ័យជំនះសម្រាប់កងទ័ពអ៊ុយក្រែន នៅលើសមរភូមិប្រឆាំងនឹងរុស្ស៊ីឡើយ បើផ្អែកតាមកងកម្លាំង និងការបដិសេធបញ្ជូនទ័ពពី NATO។ នេះបើតាមការចុះផ្សាយពី RT។
ថ្លែងនៅលើវេទិកា Qatar Economic Forum នៅទីក្រុងដូហា លោក Orban នៅតែប្រកាន់ជំហរថា សង្គ្រាមមួយនេះអាចបញ្ឈប់ទៅបាន លុះត្រាតែមានកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីងតោនតែប៉ុណ្ណោះ។
សូមជម្រាបដែរថា ហុងគ្រីកំពុងរារាំងជំនួយឥតសំណងចំនួន ៥០០លានអឺរ៉ូសម្រាប់អ៊ុយក្រែន ហើយបានបដិសេធមិនផ្គត់ផ្គង់អាវុធយោធា ទៅកាន់ទីក្រុងគៀវជាដាច់ខាត៕