កាលពីថ្ងៃព្រហស្បត៍កន្លងទៅ សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាពន្យារពេលលើការផ្អាកការរឹតបន្តឹងចំពោះទំនិញនាំចូលពីអ៊ុយក្រែន រយៈពេលមួយឆ្នាំបន្ថែមទៀត បន្ទាប់ពីបានបិទការហាមឃាត់ការនាំចូល ដែលដាក់ដោយប្រទេសមួយចំនួនរបស់ EU ចំពេលមានការតវ៉ារបស់កសិករលើតម្លៃទាប។

ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងអំណរគុណដល់ EU សម្រាប់ការពន្យារពេលនេះ និងបានសន្យាថា នឹងខិតខំធ្វើការដើម្បីបំពេញតាមស្តង់ដារសហជីពដែលទាមទារចំពោះការធានាបានសមាជិកភាពនៃប្លុក ២៧ប្រទេសនេះ។ នេះបើតាមការចុះផ្សាពី Kelo។

“នៅក្នុងដំណើរការនៃចលនារបស់យើង ចូលទៅក្នុងសហភាពអឺរ៉ុប យើងត្រូវធ្វើឱ្យសេរីភាវូបនីយកម្មបណ្ដោះអាសន្ននេះ ទៅជាអចិន្ត្រៃយ៍ ដោយគ្មានករណីលើកលែង ឬការរឹតបន្តឹងណាមួយឡើយ”។ នេះបើតាមការលើកឡើងពីលោក Zelenskyy។
គួររំលឹកដែរថា កាលពីឆ្នាំ ២០២២ សហភាពអឺរ៉ុបបានរក្សាតម្លៃអប្បបរមាសម្រាប់បន្លែ និងផ្លែឈើ ព្រមទាំងពន្ធគយ និងកូតាលើផលិតផលកសិកម្មដែលងាយរងគ្រោះផ្សេងទៀត ដូចជាសាច់ ទឹកដោះគោ ស្ករ និងធញ្ញជាតិមួយចំនួន។
ដោយឡែក ប្រទេសជិតខាងចំនួនប្រាំគឺ ហុងគ្រី ប៉ូឡូញ ប៊ុលហ្គារី រូម៉ានី និងស្លូវ៉ាគី នឹងរារាំងការលក់ធញ្ញជាតិក្នុងស្រុកមួយចំនួនពីអ៊ុយក្រែន ប៉ុន្តែនឹងអនុញ្ញាតឱ្យមានការឆ្លងកាត់របស់ពួកគេ សម្រាប់ការនាំចេញទៅកន្លែងផ្សេងទៀត៕