នាវាចិនរឹងទទឹងមិនចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ទោះទទួលបានការព្រមានក្ដី

អន្តរជាតិ

នាថ្ងៃទី ២៦ ឧសភានេះ នាវាស្រាវជ្រាវចិនមួយ និង​នាវាអមដំណើរចំនួន ៥ ទៀត​ប្រកែកមិនព្រមចាកចេញ​ ពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់វៀតណាម (EEZ) បើទោះជា​អាជ្ញាធរ​វៀតណាម​ព្រមាន​ឲ្យ​មានការ​ចាកចេញ​ជា​បន្ទាន់​ក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា នាវាចិនទាំងនោះ​គឺ​កំពុង​ចត​នៅ​ក្បែរ​នឹង​អណ្ដូង​ឧស្ម័ន ដែលគ្រប់គ្រងដោយរុស្ស៊ីនៅសមុទ្រចិនខាងត្បូង។

នាវាស្រាវជ្រាវចិនដែលមានឈ្មោះថា Xiang Yang Hong 10 បានចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​តំបន់ EEZ របស់វៀតណាម​កាលពីថ្ងៃទី ០៧ ឧសភា ខណៈលោក Ray Powell អ្នកដឹកនាំគម្រោង Myoushou ប្រចាំសកលវិទ្យាល័យ Standford University នៅសមុទ្រចិនខាងត្បូងអះអាងថា នេះគឺជា​ការលុកលុយធំ​បំផុត​តាំងពីឆ្នាំ ២០១៩។

នៅក្រោមច្បាប់អន្តរជាតិ កប៉ាល់ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់តំបន់ EEZ របស់ប្រទេសផ្សេងៗ ប៉ុន្តែប្រតិបត្តិការរបស់ចិនត្រូវបានចាត់ទុកថាជា អរិភាពដោយវៀតណាម និងប្រទេសដទៃទៀតដែលមានការទាមទារនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ៕